នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជេីញជាគណអធិបតីភាព ក្នុងកម្មវិធី សាលារៀនខ្ញុំ អនាគតខ្ញុំ ក្នុងគោលបំណងការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ជីវិត ការរៀនសូត្រ ដេីម្បីសម្រេចគោលដៅជីវិតប្រកបដោយភាពជោគជ័យក្នុងការសិក្សារៀនសូត្រ ដោយមានការអញ្ជេីញចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅតាមសាលារៀនថ្នាក់ បឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ក្នុងស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
កម្មវិធី សាលារៀនខ្ញុំ អនាគតខ្ញុំ ដែលប្រព្រឹត្តទៅក្នុងឱកាសនោះ មានការលេីកឡេីងពីប្រធានបទសំខាន់ៗចំនួន៦ប្រធានបទ ដោយធ្វេីបទបង្ហាញពីសិស្សានុសិស្ស មកពីតាមបណ្តាលសាលាមួយចំនួន៥សាលា ក្នុងស្រុកជេីងព្រៃ។
ក្នុងនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សូមឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ ដេីម្បីក្លាយជាទំពាំងស្នងឬស្សី បន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រេីនបន្តបន្ទាប់ទៀត ពោលធ្វេីយ៉ាងណា រួមគ្នាថែរក្សាសុខសន្តិភាព ដែលកំពុងមាននាពេលបច្ចប្បន្ននេះ។ ឯកឧត្ដមបានបន្តទៀតថា វេទិកាសាលារៀនខ្ញុំ អនាគតខ្ញុំ នេះបាន បង្ហាញពីបទពិសោធន៍ការរៀនសូត្រ ឆ្ពោះទៅរកភាពអភិវឌ្ឍន៍ប្រទេសជាតិ ហេីយក្នុងសិស្សានុសិស្សត្រូវធ្វេីឲ្យខ្លួនក្លាយជា សិស្សល្អ យុវជនល្អ នឹងពលរដ្ឋល្អក្នុងសង្គម ដេីម្បីជាប្រយោជន៍ដល់សង្គមជាតិ។
ចុងបញ្ជប់កម្មវិធី សាលារៀនខ្ញុំ អនាគតខ្ញុំ នាពេលនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងមន្ត្រីរាជការ មន្ទីរជុំវិញសាលាខេត្ត យុវជន ស.ស.យ.ក សិស្សានុសិស្ស តាមបណ្តាលសាលារៀនទាំង៥ក្នុងស្រុកជេីងព្រៃ បាននាំពិសារនំប័ងសាច់ជ្រូកខ្វៃ សាមគ្គី ដោយក្តីសប្បាយរីករាយ នឹងបន្តទៀតនាំបរិភោគសាច់ជ្រូកឲ្យបានគ្រប់ៗគ្នា ដោយកុំភិតភ័យចំពោះការឆ្លងជម្ងឺបេសជ្រូក អាហ្រ្វិក ឡេីយ៕