រថយន្តធុនធំមួយគ្រឿងបានបើកបុកសិស្សស្រីចំនួន ៥នាក់ បណ្ដាលឱ្យស្លាប់ ២នាក់ភ្លាមៗនៅកន្លែងកើតហេតុនិងរងរបួស៣នាក់ ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៣នឹង២០នាទី ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៩ មុខវិទ្យាល័យ ជួន ណាត លើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមសមត្ថកិច្ចនគរបាលចរាចរណ៍ឲ្យដឹងថា ករណីរថយន្តធន់ធំបេីកបុកក្មេងសិស្សស្រីចំនួនប្រាំនាក់ ហេីយបណ្តាលឲ្យស្លាប់ ២នាក់ភ្លាមៗ បង្ករដោយ អ្នកបេីកបរ ឈ្មោះ មាស ម៉ារ៉ុន ភេទ ប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ដោយឡែក សិស្សស្រី ដែលស្លាប់ ១ ឈ្មោះ រុន ធារ៉ា ភេទស្រី អាយុ១៥ឆ្នាំ .២ឈ្មោះ រុន សុខចាន់ អាយុ១៥ឆ្នាំ ។
រីឯ សិស្សឈ្មោះ ផែង ម៉ារីយ៉ា ភេទស្រី អាយុ១៦ឆ្នាំ ,ឈ្មោះ ផែង សុភ័ង ភេទស្រី អាយុ១៦ឆ្នាំ នឹងឈ្មោះ នូ ពីន ភេទស្រី អាយុ១៧ឆ្នាំ រងរបួស កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ។
ជាមួយគ្នានេះដែរ ដេីម្បីចូលរួមរំឡែកទុក្ខគ្រួសារសព យុវតីជាសិស្សនៃវិទ្យាល័យសម្តេច ជួន ណាត ឃុំក្រឡា តំណាងព្រះមេគុណខេត្ត និងមន្ត្រីសង្ឃសាលាអនុគុណស្រុកកំពង់សៀម បាននាំយកបច្ច័យក្នុងមួយគ្រួសារសព៣០ម៉ឺនរៀល រួមនឹងសម្ភារៈមួយចំនួនផងដែរ ។ ដោយឡែក យុវតីរងរបួសចំនួន៣នាក់ទៀត ទទួលបានថវិកា២០ម៉ឺនរៀល ។ ក្នុងនោះ
ម្ចាស់រថយន្តបង្ក បានចូលរួមរំលែកទុក្ខគ្រួសារសព ក្នុងមួយគ្រួសារ២លានរៀល ផងដែរ នឹងបន្តដោះស្រាយតាមនីតិវិធី។