ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន


ថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ២០១៩ នៅវេលាម៉ោង​២៣.០០នាទីនៅចំណុចនៅភូមិ​​តាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​​​ បានសហការ ជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់

១-ឈ្មោះ សាណាវដ្ដី ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ​ជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២-ឈ្មោះ កែវ សុីខេន ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
– រឹបអូសវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍សចំនួន០១កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង​ ជញ្ជីងចំនួន០១គ្រឿងនិងថង់វិចខ្ចប់មួយចំនួនធំ។
សមត្ថកិច្ចធ្វើការ ឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕