ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាលាបឋមសិក្សាបុសខ្នុរ ស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ


ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាលាបឋមសិក្សាបុសខ្នុរ ស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើឯកឧត្តម ឌួង ឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំបុសខ្នុរ បានឲ្យដឹងថា អគារសាលាបឋមសិក្សាសម្ពោធនេះ មានចំនួន០១ខ្នង ស្មើនឹង០៦បន្ទប់ និងបន្ទប់ទឹកចំនួន០៤បន្ទប់ បានចាប់ផ្ដើមក្រុងពាលីសាងសង់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប៧១,៧៥២ដុល្លារ។

ឯកឧត្តម ឌួង ឧត្តម ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោក ងួន វិទូ និងលោកស្រី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំបុសខ្នុរ ដែលបានឧបត្ថម្ភថវិកាសាងសង់អគារនេះឡើងចំនួន ៦៧,០០០ដុល្លារ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានិត បានសម្ដែងក្ដីសោមនស្សរីករាយដែលលោកបានអញ្ជើញសម្ពោធអគារបឋមសិក្សាមួយខ្នងនេះ ដែលនឹងបម្រើឲ្យការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ខណៈកន្លងមក អគារសិក្សានេះមានសភាពចាស់ទ្រុងទ្រោម ហើយលោកក៏បានថ្លែងអំណរគុណដល់ក្រុមការងារមូលដ្ឋាន ដែលរួមគ្នាផ្ដួចផ្ដើមសាងសង់អគារសិក្សានេះ។

ព្រមពេលជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទាំងការរំដោះប្រទេសចេញពីភ្លើងសង្គ្រាម រហូតមានសុខសន្ដិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ។ បន្ថែមពីនេះ អ្វីដែលជាជោគជ័យថ្មីទៀតនោះ គឺការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ និងការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ។

ឯកឧត្តម ហ៊ុន ម៉ានិត បានអះអាងទៀតថា ដោយសារតែការគិតគូរដ៏ត្រឹមត្រូវ និងមានភាពច្បាស់លាស់នេះហើយ ទើបធ្វើឲ្យកម្ពុជា យកឈ្នះលើជំងឺកូវីដ១៩ ដូច្នេះហើយដើម្បីបង្កើន និងពង្រឹងភាពស៉ាំសហគមន៍ សម្ដៅទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ជាថ្មីនោះ សូមប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំង ពិសេសការចាក់ដូសជំរុញនេះតែម្ដង។

ដោយសារតែពេលខាងមុខនេះ គឺជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ហើយនោះ ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់អំពីសារៈសំខាន់ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ដែលត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា សម្រាប់អ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង៕