ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បានជម្រុញដល់ក្រុមការងារថ្នាក់ជាតិទាំងអស់ រួមគ្នាសាមគ្គីភាពរវាងក្រុមប្រឹក្សា និងគណៈបញ្ជារការឯកភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដេីម្បីកសាងអភិវឌ្ឍន៍ និងឆ្លេីយតបទៅនឹងមូលដ្ឋានឲ្យកាន់តែរីកចម្រេីនឡេីង។
ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នុង ពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដេីម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៩។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលេីកឡេីងថា ក្នុងនាមជាក្រុមការងារចុះជួយមូលដ្ឋានតាមបណ្តាលក្រុង-ស្រុក ឃុំសង្កាត់ ត្រូវការពង្រឹងនូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ ពោលធ្វេីយ៉ាងណាបម្រេីសេវាតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឲ្យមានភាពរីកចម្រេីន ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំប្រទេសជាតិដោយ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហេីយក្រុមការងារថ្នាក់ស្រុកក្រុងធ្វេីយ៉ាងណាលេីកកម្ពស់ជីវភាព ដោយទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការប្រសើរឆ្ពោះទៅប្រទេសមានចំណូលពីមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ក្រុមប្រឹក្សា ទាំងអស់ ត្រូវសហការគ្នាជាមួយ គណបញ្ជាការឯកភាពខេត្ត ទប់ស្កាត់បទល្មេីសផ្សេងៗ ដូចបញ្ហាគ្រឿង បញ្ហាល្បែងស៉ីសង និងទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាសំខាន់បំផុតនាពដលបច្ចប្បន្ននេះ៕