ប្រជាពលរដ្ឋ​ជាច្រេីនគ្រួសារសាទរនឹងការដោះស្រាយរបស់អភិបាលខេត្តកំពង់ចាម


នារសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ នេះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ​ ចុះពិនិត្យ​ដោះស្រាយករណីបណ្តឹងរបស់ប្រជាពលរដ្ឋ​ ជាច្រេីនគ្រួសារ​ រស់នៅក្នុងភូមិក្រដាសក និងភូមិក្រដាស ខ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម​ កេីតទុក្ខមិនសុទ្ធចិត្តក្នុងការកិលថ្មភ្នំ​ ធ្វេីអាជីវកម្ម​ ព្រោះកន្លងមកតំបន់ភ្នំនេះ​ គឺបងប្អូនប្រជាពលរដ្ឋអាស្រ័យផល​ ទាំងក្នុងរដូវទឹកឡេីងពួកគាត់យកគោក្របីមកទីទួលសុវត្ថិភាពមួយនេះ។ 

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានសម្រេចចិត្តឲ្យក្រុមហ៊ុនវិនិយោគថ្មភ្នំ ឈ្មោះ សុខ សុខា របស់លោកឧកញ៉ា សុខ សុខា ផ្អាកជាបណ្ដោះអាសន្ន​ ដេីម្បីរង់ចាំអនុវត្តន៍តាមច្បាប់អាជីវកម្មដែលកំណត់ដោយក្រសួងពាក់ពន្ធ័ជាមុនសិន៕