កំពង់ចាម៖នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុន មានិត ប្រធានក្រុមការងារចុះជួយស្រុកចំការលើ បានអញ្ជើញចូលរួមពិធីសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វាលើ ស្រុកចំការលើ។
ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងជំងឺកូវីដ19 និងការចូលរួមរបស់ប្រជាជនកម្ពុជាយ៉ាងសកម្មក្នុងការទទួលយកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ19 ទើបយើងមានឱកាសជួបជុំគ្នាថ្ងៃនេះ ដើម្បីសម្ពោធសមិទ្ធិផលថ្មីមួយទៀត សម្រាប់សមាជិក និងមន្ត្រីគណបក្សប្រជាជនកម្ពុជា។
ប្រសិនគ្មាននយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល យើងមិនអាចបើកប្រទេស បើកចំហរសេដ្ឋកិច្ច ឬ ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនាឆ្នាំនេះបានឡើយ។
ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនពូមីង លោកយាយ លោកតា បន្តទទួលយកវ៉ាក់សាំងដូសជំរុញបន្ថែមទៀត ដើម្បីបង្កើតភាពស៉ំាក្នុងសហគមន៍ឲ្យកាន់តែរឹងមាំ។
សូមថ្លែងអរគុណដល់ក្រុមការងារចុះមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សឃុំ សាខាគណបក្សភូមិ និងសមាជិកគណបក្ស ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ដេីម្បីបម្រេី និងដោះស្រាយបញ្ហាជូនប្រជាជនយេីងនៅមូលដ្ឋាន។ សូមអរគុណដល់បងប្អូន ពូមីង លោកយាយ លោកតា ប្រជាពលរដ្ឋ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព។
អរគុណសន្តិភាព!!!