កំពង់ចាម៖នៅព្រឹក ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងលោក ទុន ណេត អនុប្រធានគណបក្សនិងជាប្រធានគណៈចលនាមហាជនស្រុក បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុកនិងឃុំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់សមាជិកបក្សជួបការលំបាក នៅឃុំទួលព្រះឃ្លាំង ចំនួន៣៥គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេសតូច ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ និងថវិកា៥០,០០០រៀល សរុបចំណាយថវិកា ៥ ៦០០ ០០០ រៀល៕