កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន ខេត្តកំពង់ចាម និងអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបេីកប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែករំដេងកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យអធិការដ្ឋាននគរបាលបានឃាត់បានជនសង្ស័យរួមមាន
១-ឈ្មោះ បាន បឿន ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិទួលឃ្លាំង ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
២-ឈ្មោះ ឆាយ សុខលាង ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រពើគម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
៣-ឈ្មោះ ឈឿន ឈុន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទួលមានជ័យ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
៤-ឈ្មោះឈឿន ឈីម ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទួលមានជ័យ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ហេីយរឹបអូសវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍សចំនួន០៥កញ្ចប់ ទូរស័ព្ទដៃចំនួន០១គ្រឿងឧបករណ៍សេពមួយសម្រាប់និងប្រាក់ញុះញង់ចំនួន៨០០០០រៀល។
ក្រោយពីធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីច្បាប់។