ក្រោមការបញ្ជារពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យកងកម្លាំងជំនាញ ជលផលកំពង់ចាម បានដឹកនាំ មន្រ្តី ផ្នែក សង្កាត់និងសហការណ៍ជាមួយសហគមន៍នេសាទសាមគ្គីឃុំមៀន បានចុះបង្ក្រាបបទល្មេីលជលផលបានចំនួន២ទីតាំង ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ការបង្ក្រាប់នេះធ្វេីឡេីងនៅ ថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០១៩ទំនប់រលំពោធិ៍ និងទំនប់ជ្រោយអណ្ដូង ឃុំមៀនស្រុកព្រៃឈរ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ កងកម្លាំងជំនាញឃាត់បាន និងដកហូតរួមមាន៖
+ករណីទី១
_ លូស្បៃមុងចំនួន ៣១មាត់
_របាំងស្បៃមុងប្រវែង ៧១៣ម៉ែត្រ
_បង្គោលចម្រឹងចំនួន៣៧២ដេីម
_ចាក់លែងត្រីចម្រុះទម្ងន់ ២៥គ.ក្រ
នៅចំណុចទំនប់ជ្រោយអណ្ដូង ឃុំមៀនស្រុកព្រៃឈរ។
+ករណីទី២
_ឧបករណ៍រ៉ាវ ចំនួន០៤មាត់
_របាំងឧបករណ៍រ៉ាវប្រវែង១០៥ម៉ែត្រ
_បង្គោលចម្រឹងចំនួន៥៣ដើម
_ចាក់លែងត្រីចម្រុះទម្ងន់៣គ.ក្រ
នៅចំណុចទំនប់រលំពោធិ៍ ឃុំមៀន ស្រុកព្រៃឈរ។