ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ បានអញ្ជេីញប្រគល់ថវិកាដលគណៈគ្រប់គ្រងវិទ្យាល័យជីហែ


#អបអរសាទរ​សិស្សានុសិស្ស​នៃវិទ្យាល័យជីហែ​ មានទាំងអគាថ្មី​ មានទាំងភ្លេីងអគ្គិសនី​ កង្ហាទៀត​ ពិតជាមានមនោទភាព​សាលាខ្ញុំណាស់​។ អតីតសិស្សវិទ្យាល័យជីហែ​ សូមថ្លែងអំណរគុណ​ ដល់​ ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និងក្រុមគ្រួសារ​ មានសុខភាពល្អ​ សំណាងល្អ​ ជួបប្រទះតែ​ ភាពជោគជ័យ​ និងជ័យជំនះគ្រប់ភារកិច្ច​។ 

នៅថ្ងៃទី១៨​ ខែកក្តដា​ ឆ្នាំ២០១៩នេះ​ ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ បានអញ្ជេីញប្រគល់ថវិកាដលគណៈគ្រប់គ្រងវិទ្យាល័យជីហែ​ ដេីម្បីជួយតបណ្តាញប្រពន្ធ័ភ្លេីង​ និងបំពាក់កង្ហាតាមបន្ទប់​សិក្សានៃវិទ្យាល័យជីហែ​ ស្ថិតក្នុងឃុំពាមប្រធ្នោះ​ ស្រុុកកោះសូទិន​ ខេត្តកំពង់ចាម​។