អភិបាលខេត្តកំពង់ចាម​ថ្លែងថា៖​ រួមគ្នា​ផ្សព្វផ្សាយ​ និងអភិក្សដាំដេីមឈេីឲ្យបានគ្រប់ៗគ្នា​


នាព្រឹក​ ថ្ងៃទី​១៨​ ខែកក្តដា​ ឆ្នាំ២០១៩នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញចូលរួមពិធីអបអរសាទរ​ ពិធីបុណ្យរុក្ខទិវា​ ៩កក្តដា​ នៅបរិវេណវិទ្យាល័យ​ ហ៊ុន​ សែន​ ព្រៃទទឹង​ ស្ថិតក្នុងភូមិព្រៃទទឹង​ ឃុំជ្រៃវៀន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ និងមានការអញ្ជេីញចូលរួមពីមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ បងប្អូនប្រជាជន​ សិស្សានុសិស្ស​យ៉ាងច្រេីនកុះករផងដែរ។ 

កិច្ចចាប់ផ្តេីមកម្មវិធីនេះ​ លោក​ ស៉ឹម​ ថាវីរ:​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តកំពង់ចាម​ បានអាចរបាយការណ៍ការងារ​កន្លងមកក្នុងខេត្ត​ ជូនទៅអង្គពិធីបុណ្យរុក្ខទិវា​ ៩កក្តដានេះ។ 

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ យេីងរួមគ្នា​ និងនាំគ្នាដាំដេីមតាមទីសាធារណៈ​ វត្តអារាម​ បង្កេីតសួនដេីម​ ប្រែក្លាយទៅជាតំបន់ប៉ៃតង់​ ដេីម្បីអោយមានភាពទាក់ទាញ​ដល់ភ្ញៀវទេសចរណ៍មកលេងកម្សាន្តដោយស្រូបកខ្យល់អាកាសបរិសុទ្ធ និងជួយស្រួលដល់ការប្រែប្រួល​ អាកាសធាតុ​ ផ្តល់ម្លប់​ ស្រូបយកខ្យល់អ៊ុកស៉ីសែន​ ក្នុងការរស់នៅ​ និងតម្រូវការប្រកបដោយសេចក្តីសុខទៀតផង។  ឯកឧត្ដម​ អភិបាលខេត្ត​ បានបញ្ជាក់បន្ថែមទៀតថា​ ប្រទេសកម្ពុជាយេីងជាតំបន់ត្រូពេជ្រ​ ដែលងាយស្រួលក្នុងការថែរទាំ​ និងអាកាសធាតុល្អប្រសេីរ​ ពោលធ្វេីយ៉ាងណាយេីងរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញ់ព្រៃឈេី​ និងបង្កេីននាំគ្នាដាំដេីមឈេីឡេីងវិញ​ ឲ្យបានគ្រប់ទីកន្លែងដែលជ្រេីសរេីសយកកន្លែងដែលមានភាពទាក់ទាញផងដែរ៕