ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ដ បានអញ្ជើញចូលរួមដឹកនាំក្រុមការងារថ្នាក់ខេត្តក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តការងារអត្រានុកូដ្ឋាន និងអត្តសញ្ញាណបណ្ណ


កំពង់ចាម៖នៅព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២  ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមដឹកនាំក្រុមការងារថ្នាក់ខេត្តក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តការងារអត្រានុកូដ្ឋាន និងអត្តសញ្ញាណបណ្ណ ជាមួយអភិបាលរងទទួលផែន លោកមេឃុំ អធិការដ្ឋាននគរបាលស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ក្នុងស្រុកកំពុងសៀម ខេត្តកំពង់ចាម ដោយមានអ្នកចូលរួមសរុបចំនួន៥៧នាក់ ស្រី០៤នាក់។