ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទី នៅ អធិការដ្ឋននគរបាលក្រុងកំពង់ចាម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៩ សណន ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្ដីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ និងកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចប្រតិបត្តិការណ៍ រក្សាការពារសន្តិសុខ ការងារនគរបាល និងសហគមន៍ ប្រចាំខែកក្កដា ឆ្នាំ២០១៩ និងលើកទិសដៅខែសីហា ក្រោម អធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី អ៉ិតដារ៉ា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះជួយដឹកនាំអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ជាតំណាងលោកឩត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត និងការអញ្ជើញចូលរួមពី លោក អធិការ.អធិការរង គ្រប់ផ្នែកជំនាញ នាយ/នាយរងផ្នែក លោកនាយ/នាយរងប៉ុស្ត៍ រួមទាំងមន្ត្រីចំណុះអធិការដ្ឋននគរបាលក្រុងកំពង់ចាម ។