អភិបាលខេត្តកំពង់ចាម ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ធ្វេីការបង្រ្កាប និងទប់ស្កាត់​សារធាតុញៀន​


នៅរសៀល​ ថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណណៈអភិបាលខេត្ត  បានបង្កើតគណៈកម្មការបង្រ្កាប ការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកំសាន្ត និងសប្បាយដ្ឋាន នៅក្នុងខេត្តកំពង់ចាម និងដើម្បីលុបបំបាត់ឲ្យអស់នូវការចែកចាយ ការប្រើប្រាស់គ្រឿងពីគ្រប់មជ្ឈដ្ឋាន និងគ្រប់រូបភាពទូទាំងខេត្ត។ ឯកឧត្ដម​អភិបាលខេត្ត​ ស្នេីសុំដល់ម្ចាស់​អាជីវកម្មទាំងអស់ចូលរួម​ សហការទប់ស្កាត់​ ការជួញ ដូរ​ សារធាតុញៀន​ ត្រូវរាយការណ៍មកសមត្ថកិច្ចជំនាញឲ្យខានតែបាន​ ដោយសមត្ថកិច្ចមានភារកិច្ច​ គោរពតាមគោលការណ៍ដោយរក្សាសិទ្ធិមិនឲ្យដឹងប្រភពដែលបានសហការរាយការណ៍មកសមត្ថកិច្ចឡេីយ ។ 

 

ឯកឧត្តម អភិបាលខេត្ត​ បានបន្តថា​ គ្រប់ម្ចាស់អាជីវកម្មទាំងអស់​ ខិតខំប្រឹងប្រែង​ ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន​ហេីយបញ្ហាគ្រឿងញៀននេះ​ គឺជាឧប្បស័ក្គនៃការអភិវឌ្ឍន៍សង្គមជាតិ ហេតុ នេះហើយបានជារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោកខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់ ទប់ ស្កាត់ និងលុបបំបាត់ឲ្យអស់នូវការចែកចាយ ការប្រើប្រាស់គ្រឿង ញៀននេះឲ្យអស់ពីប្រទេសកម្ពុជា។ ឯកឧត្ដម​ បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋានចូលរួមពង្រឹង​ ផ្សព្វផ្សាយ​ ច្បាប់​ និងផលប៉ះពាល់​ សុខភាព​ សង្គមជាតិ​ នៃការប្រេីប្រាស់សារធាតុញៀន​ ផងដែរ៕