គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម អ៊ុន ចាន់ដា


កំពង់ចាម៖គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ដែលបានឧបត្ថម្ភថវិកាចំនួន ២៦៦,១៩៦,៥០០៛ ( ពីររយហុកសិបប្រាំមួយលាន មួយរយកៅសិបប្រាំមួយពាន់ ប្រាំរយរៀលគត់ និងប្រាក់ដុល្លារ ១១១,២៥០$ (មួយរយដប់មួយពាន់ ពីររយហាសិបដុល្លារ) សម្រាប់ទ្រទ្រង់ហិរញ្ញវត្ថុគណបក្ស ឆ្នាំ ២០២១។

ការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ គណៈអចិន្ត្រៃយ៍គណបក្សខេត្តសូមកត់ត្រាទុកជាសកម្មភាពរួមចំណែកដ៏សំខាន់ក្នុងបុព្វហេតុដ៏ឧត្តុងឧត្តមរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីជាតិ និងប្រជាជន។