សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីគោរពវិញ្ញណក្ខន្ធ វីវៈជន ស៊ុំ សៀង


នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩  សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងពិធីបូជាសព វិរៈជន ស៊ុំ សៀង ភេទប្រុស អាយុ ៩០ឆ្នាំ (យោធានិវត្តន៍ជន  អតីតជំនួយការ ឯកឧត្តមប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្ដាល) បានទទួលមរណៈភាព នៅវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដោយរោគាពាធ នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។