នាព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ចុះពិនិត្យមេីលស្ថានភាពផ្លូវដី ដែលក្រុមការងារ កំពុងកសាងស្ថាបនាទៅជាផ្លូវកៅស៊ូDBST មួយខ្សែមានប្រវែង ៣២០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ហេីយតភ្ជាប់ពីឃុំមហាខ្ញូង ឃុំព្រែក តានង់ ស្រុកកោះសូទិន ឆ្ពោះទៅស្រីសន្ធរ ខេត្តកំពង់ចាម ដេីម្បីសម្រួលការលំបាកក្នុងការធ្វេីដំណេីរឆ្លងកាត់ទៅវិញទៅមក ប្រកបដោយសុខសុវត្ថិភាព និងងាយស្រួលបានមួយកំរិតផងដែរ។
សង្ឃឹមថាបន្ទាប់ពីសមិទ្ធផលនេះចេញជារូបរាង ជីវភាពបងប្អូនប្រជាពលរដ្ឋនឹងមានភាពប្រសើរទ្បើងថែម១កម្រឹតទៀត ស្របពេល រាជរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់លេីជីវភាពបងប្អូនប្រជា ពលរដ្ឋខ្លាំងណាស់ ជាពិសេសប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ភ្លេីង ទឹកជាដេីម ហេីយគម្រោងរបស់ថ្នាក់ខេត្តគឺនឹងប្រឹងប្រែងកសាងផ្លូវឲ្យកាន់ល្អប្រសេីរ តាមលទ្ធភាពថវិកាដែលមានក្នុងមួយឆ្នាំៗ។