រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលេីកទិសដៅការងារឆ្នាំ២០២២


កំពង់ចាម៖នៅសាលសន្និសីទសាលាខេត្ត ព្រឹកថ្ងៃអង្គារ ១៣កេីត ខែផល្គុន ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលេីកទិសដៅការងារ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តមតំណាងសាលាដំបូងខេត្ត, ឯកឧត្តមព្រះរាជអាជ្ញា, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្ដមលោកជំទាវ អភិបាលរងខេត្ត, កងកម្លាំងទាំងបី, លោកអភិបាលក្រុង ស្រុក លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុកទាំង១០, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ។