ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ណេង បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តកំពង់ចាម


ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួមអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាភូមិភាគ២ ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន និងឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រុមការងារថ្នាក់ជាតិចុះជួយក្រុង ស្រុក ក្នុងខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំខេត្ត នៅសាលាខេត្តកំពង់ចាម។