ករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នងនិងរថយន្តមួយគ្រឿងនៅក្រុងកំពង់ចាម


កំពង់ចាម៖ហេតុការណ៍អគ្គិភ័យឆាបឆេះដ៏សន្ធោសន្ធៅមួយកាលពីវេលាម៉ោង2និង30នាទីថ្ងៃទី11ខែមីនាឆ្នាំ2022បណ្ដាលអោយឆេះអស់ផ្ទះឈើមួយខ្នងទំហំ7គុណនិង12ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងនិងខូចខាតទ្រព្យសម្បត្តិឆេះអស់រថយន្តមួយគ្រឿងម៉ាកព្រុសដែលទុកនៅក្រោមផ្ទះនិងកង់ចំនួន2គ្រឿង គ្រែចំនួន2កៅអី2និងសម្ភារ:មួយចំនួនដោយអ្នកជិតខាងបានជួយរំដោះយកម៉ូតូចេញបានចំនួន2គ្រឿងលោកវរសេនីយ៍ត្រីយង់ធូ នាយប៉ុស្តិ៍នគរបាលសង្កាត់សំបួរមាសក្រុងកំពង់ចាមបានអោយដឹងថាម្ចាស់ផ្ទះមានឈ្មោះ អែម យេកណា ភេទស្រីអាយុ57ឆ្នាំ ជាស្រ្តីមេម៉ាយមុខរបរលក់ដូរនៅភូមិ ព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងខេត្តកំពង់ចាម ក្នុងហេតុការណ៍អគ្គីភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីហើយសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ចំនួន7ឡាន។

ក្រោយពីហេតុការណ៍បានពន្លត់អស់ទាំងស្រុង លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តតំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យមើលពីការខូចខាតនិងរៀបចំផ្ដល់ជំនួយសង្គ្រោះបណ្ដោះអាសន្នដើម្បីសំរាលការលំបាកដល់ម្ចាស់ផ្ទះ។ លោកជំទាវក៏បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យក្នុងរដូវប្រាំងនេះដោយពិនិត្យមើលខ្សែភ្លើងនិងបិតកុងតាក់ពេលចេញក្រៅផ្ទះជាដើម។

​​​