នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសម្ពាធឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានក្នុងវត្តបុទមរ័ត្នមានជ័យ ស្ថិតក្នុងភូមិច្រកភ្នំ ឃុំគោករវៀង ស្រុកជើងព្រៃ។ ពិធីនេះមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងខេត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុនន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា កើតចេញពីសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស សម្ពោធនានា បានរីកដុះដាលជាបន្តបន្ទាប់នៅក្នុងអារាមវត្តបុទមរ័ត្នមានជ័យ ហើយសមិទ្ធផលទាំងនេះគឺផ្តើមចេញពីកត្តាប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕