កំពង់ចាម៖នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត អញ្ជេីញ ចូលរួមជាគណៈអធិបតី ក្នុងពិធីបេីកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង ១៦,៨ គីឡូ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំតាអុង ឆ្ពោះទៅឃុំជយោ ស្រុកចំការលេី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត នាយរងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។
ពិធីខាងលើធ្វើឡើងនៅវត្តប្រសើរ ឃុំតាអុង ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់ជាតិចុះស្រុកចំការលើ អាជ្ញាធរខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ ក្រុមហ៊ុនទទួលការ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។