ពិធីបិទបញ្ជប់គម្រោង​ ស្តីពីការចូលរួមរបស់យុវជន​ក្នុងការងារអនាម័យសំរាម​ នៅទីសាធារណ:ក្នុងក្រុងកំពង់ចាម


នៅព្រឹក​ ថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០១៨​​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ និង​ ឯកឧត្ដម​ សុះ​ មូសីន​ សមាជិករដ្ឋសភា​ និងជាអនុប្រធានសសយកកម្ពុជា​ តំណាងដ៍ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ប្រធានសហព័ន្ធ​សហភាពយុវជនកម្ពុជា​ បានអញ្ជើញ​ចូលរួមពីមន្ត្រីរាជការ​ យុវជនសសយកខេត្តកំពង់ចាម​ បានចូលរួមក្នុងពិធីបិទបញ្ជប់គម្រោង​ ស្តីពីការចូលរួមរបស់យុវជន​ក្នុងការងារអនាម័យសំរាម​ នៅទីសាធារណ:ក្នុងក្រុងកំពង់ចាម​ ។

ឯកឧត្ដម​ ហាន​ កុសល​ អភិបាលរងខេត្តនិងជាប្រធានយុវជនសសយកខេត្តកំពង់ចាម​ បានលើកឡើងថា​ យុវជនយើងត្រូវខិតខំប្រឹងប្រែងបន្តសកម្មភាពចូលរួមក្នុងការងារសង្គមលើបញ្ហាសម្រាមក្នុងក្រុងកំពង់ចាម​ ដើម្បីឲ្យក្រុងកំពង់ចាម​ និងប្រទេសទាំងមូលមានសោភណ្ឌភាពទាក់ទងនិងចេះគ្រប់គ្រងសម្រាមឲ្យមានតម្លៃក្នុងការលើកស្ទួយអនាម័យបរិស្ថានជុំវិញផងដែរ។

ក្នុងនោះដែរ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ យុវជនត្រូវក្លាយខ្លួនទៅជាជនគំរូ​ កុំឃើញសម្រាមនាំគ្នាបន្ទោសលើអាជ្ញាធរ​ ព្រោះសម្រាមកើតចេញមកពីប្រជាពលរដ្ឋ​ យុវជន​ និងព្រះសង្ឃផ្ទាល់ទេ​ ដូច្នោះយើងគួរតែនាំគ្នាទុកដាក់សម្រាមនិងថែរក្សារបរិស្ថានឲ្យបានស្អាតដើម្បីទាក់ទាញភ្ញៀវទេសមកទស្សនាសង្គមជាតិឲ្យកាន់ល្អប្រសើរឡើងទៀត។ ឯកឧត្ដម​បន្ថែមទៀតថា​ យុវជនយើងត្រូវតែប្រមើមើលការងារសង្គមឲ្យបានល្អិតល្អន់ក្នុងការចូលរួមលើកស្ទួយប្រទេសកាន់តែល្អ​ ក្នុងបញ្ហាសម្រាមនៅតាមទីសាធារណ:ក៍ដូចនៅតាមកន្លែងទាក់ទាញភ្ញៀវទេសចរជាដើម។

យុវជនយើងត្រូវយកចិត្តទុកខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយខ្លួនជាសសរទ្រូងនៃប្រទេសជាតិ​ និងធនធានមនុស្សដ៍រឹងមាំក្នុងការងារអនាម័យសម្រាមនៅតាមទីសាធារណ:បន្ថែមទៀត៕