គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២១ និងទិសដៅភារកិច្ច ឆ្នាំ២០២២


កំពង់ចាម៖នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាល -ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម និងឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការបក្សខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២១ និងទិសដៅភារកិច្ច ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម និងឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ គណបក្ស ចុះជួយខេត្ត កំពង់ចាម។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសសរ១០០ សម្តេចតេជោ សួនក្រញូងនគរបាជ័យ ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារគណបក្សចុះជួយខេត្ត/ក្រុង/ស្រុក ឃុំ/សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំគណបក្សនៅថ្នាក់មូលដ្ឋានទូទាំងខេត្ត ជាច្រើនរូបទៀត។