ថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៨ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ព្រមទាំង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ ឯកតឧត្តម ឈិត គឹមយាត សមាជិកព្រឹសភាភូមិភាគ២ លោកជំទាវ ស្រី គឹមឆយ តំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក ឃុំ ភូមិ និងយុវជន ចំនួន៥៩៨នាក់ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភ ដល់សមាជិក សមាជិកាចូលរួមក្នុង១នាក់ ថវិកា ២០ ០០០រៀល សរុបថវិកា ១១ ៧៨០ ០០០រៀល។