ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមប្រជុំស្តីពីការផ្តល់សេវាក្នុងវិស័យអប់រំឲ្យបានល្អប្រសើរ និងបានចូលរួមចែកស្រូវពូជដល់ប្រជាពលរដ្ឋ


ថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី ០១  ខែ កញ្ញា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងឯកឧត្តមអភិបាលរងខេត្ត បានដឹកនាំប្រជុំជាមួយអភិបាលក្រុង ស្រុកស្តីពីការផ្តល់សេវាក្នុងវិស័យអប់រំឲ្យបានល្អប្រសើរ។ បន្ទាប់មក ឯកឧត្តម ព្រមទាំង ឯកឧត្តម ងួន ស៊ឹមអាន លោកជំទាវ ស្រី គឹមឆយ លោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រ និងឯកឧត្តម អភិបាលរងខេត្ត បានចូលរួមចែកស្រូវពូជដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពស្តារឡើងវិញក្រោយពីរងផលប៉ះពាល់ ដោយ​សារ​ទឹកជំនន់ទន្លេមេគង្គ ចំនួន ១ ៣១៧គ្រួសារ មកពីឃុំបាធាយ ឃុំច្បារអំពៅ និងឃុំតាំងក្រាំង ស្រុកបាធាយ ដោយក្នុង០១គ្រួសារៗទទួលបានពូជស្រូវ ៤០គីឡូក្រាម សរុបចំនួនស្រូវពូជ ៥២ ៦៨០គីឡូក្រាម ។ បន្ទាប់មកទៀត ឯកឧត្តម បានដឹកនាំប្រតិភូខេត្តកំពង់ចាម ចូលរួមគោរពវិញ្ញាក្ខន្ធ សពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា នៅគេហដ្ឋានសព ក្នុងរាជធានីភ្នំពេញ  និងបានចូលបច្ច័យបុណ្យចំនួន ២ ០០០ ០០០រៀល។