កំពង់ចាម៖ ថ្ងៃសៅរ៍ ៥ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិកា គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានអញ្ជេីញជាអធិបតី និងថ្លែងសំណេះសំណាល ទៅកាន់ក្រុមការងារយុវជនគណបក្សខេត្ត និងសមាសភាពក្បាលម៉ាស៉ីនយុវជនគណបក្ស មកពីគ្រប់មូលដ្ឋាន និងបណ្តា ក្រុងស្រុក ចំនួន ប្រមាណជាង ២០០ នាក់។
ក្នុងឱកាសបេីកអង្គប្រជុំនោះ លោ ក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអានរបាយការណ៍ស្វាគមន៍ ជូនគណៈអធិបតី និងអង្គប្រជុំទាំងមូលដោយគូសបញ្ជាក់ និងប្តេជ្ញាបន្ត៖ ការងារ ពង្រឹង អង្គការ ចាត់តាំង ក្បាលម៉ាស៊ីន យុវជននៅគ្រប់មូលដ្ឋាន ដេីម្បីប្រសិទ្ធភាពអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារយុវជនគណបក្សខេត្តដែលបានដាក់ចេញ ឆ្ពោះទៅពង្រឹង និងពង្រីក កម្លាំង និងវិសាលភាព ក្រុមការងារយុវជនគណបក្សខេត្ត ក្នុងការបំពេញតួនាទីជាសេនាធិការជូនគណៈកម្មាធិការគណបក្សខេត្ត ព្រមជាមួយនឹង ការថែរបំប៉ន ចិញ្ចឹមចលនាយុវជន និងបណ្តុះបណ្តាល កសាងសមត្ថភាព ពេញលេញ និងរឹងមាំ សាកសមយុវជនបន្តវេន។
មតិផ្តាំផ្ញេីរបស់ ឯ.ឧ អ៊ុន ចាន់ដា
-ស្មោះត្រង់ជាមួយបក្ស និងរក្សាឧត្តមគតិជាតិរបស់គណបក្ស គឺ ៖ កេីតពីប្រជាជន របស់ប្រជាជន ដេីម្បីប្រជាជន ។ ប្រជាជននៅខាងណា គណបក្សនោះឈ្នះ។
-ខិតខំអនុវត្តផែនការសកម្មភាពរបស់ខ្លួន ដោយបន្តពង្រឹងអង្គការចាត់តាំងរឹងមាំ និងកសាងយុវជនបក្សនៅគ្រប់មូលដ្ឋានយុវជន ឈរលេីគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។
-ចូលរួមជាមួយគណបក្សធ្វេីការបណ្តុះបណ្តល នឹងពង្រឹងសមត្ថភាព យុវជន អោយក្លាយជាមន្ត្រីល្អរបស់បក្សសម្រាប់បន្តវេន។
-បន្តចូលរួមធ្វេីកិច្ចការសង្គម និងយុទ្ធនាការនានារបស់បក្ស។
-ធ្វេីជាមន្ត្រីល្អរបស់បក្ស ប្រកបដោយ សមត្ថភាព សីលធម៌ សុជីវធម៌ និងប្រសិទ្ធភាពការងារ ។
👉សមបញ្ជាក់ផងដែរថា៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ប្តេជ្ញាគាំទ្រ សេចក្តីសម្រេចចិត្តរបស់អង្គសន្និបាតគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រកាសគាំទ្រ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងបោះឆ្នោតជាឯកច្ឆ័ន គាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕