កិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការងារនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម


កំពង់ចាម៖ ថ្ថ្ងៃចន្ទ ១៥ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្ស ខេត្ត បានដឹកនាំកិច្ចប្រជុំត្រួត ពិនិត្យលេីការងាមួយចំនួនក្នុងការត្រៀមលក្ខណ:សម្រាប់ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងការងារចាត់តាំងមួយចំនួន ។ សមាសភាពអញ្ជេីញចូលរួមប្រជុំរួមមាន៖ អនុប្រធានក្រុមការងារយុវជនគណបក្ស សមាជិក សមាជិកានៃក្រុមអចិន្ត្រៃយ៍ និងសមាជិក និងសមាជិកានៃក្រុមការងារយុវជនគណបក្សខេត្ត ។