ឯកឧត្តម គួច ចំរើន បានចូលរួមប្រជុំប្រចាំខែកញ្ញា របស់គណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ចាម និងសំណេះ​សំណាលជាមួយ លោកគ្រូ អ្នកគ្រូ លោកគ្រូ អ្នកគ្រូចូលនិវត្តន៍ និងសិស្សានុ​សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨


ថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី ២៩  ខែ កញ្ញា   ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្ត បានចូលរួមប្រជុំប្រចាំខែកញ្ញា របស់គណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ចាម។ បន្ទាប់មក ឯកឧត្តម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំអ ឯកឧត្តម ងួន ស៊ឹមអាន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម លោកជំទាវ ស្រី គឹមឆយ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងឯកឧត្តម អភិបាលរងខេត្ត បានជួបសំណេះ​សំណាល ជាមួយ លោកគ្រូ អ្នកគ្រូ លោកគ្រូ អ្នកគ្រូចូលនិវត្តន៍ និងសិស្សានុ​សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ នៅវិទ្យាល័យព្រះ   សីហនុ ក្រុងកំពង់ចាម និងបានរៀបចំអាហារសាមគ្គីជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចូលនិវត្តន៍ និងបានផ្ដល់រង្វាន់ជូនដល់សិស្សជ័យលាភីនិទ្ទេស A ចំនួន១០នាក់ ដោយក្នុងម្នាក់ៗ ម៉ូតូ ១គ្រឿង រួមជាមួយស្លាកលេខនិងមួកសុវត្ថិភាព១ សិស្សានុ​សិស្សចំនួន៣រូប ដែលបានមេដាយសំរឺទ្ធិ ក្នុងការប្រឡងគណិតវិទ្យា ថ្នាក់អន្តរជាតិនៅប្រទេស  សង្ហបូរី ក្នុងម្នាក់ៗថវិកា២លានរៀល និងឧបត្ថម្ភលោកគ្រូ អ្នកគ្រូចូលនិវត្តន៍ចំនួន ៧២នាក់ ក្នុងម្នាក់ៗថវិកា ១០០ ០០០រៀល សរុបថវិកា ១៣ ២០០ ០០០រៀល។