លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃអង្គារ៏ទី១១ ខែមករា ឆ្នាំ២០២២ លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ តំណាងឯកឧត្តមប៉ាន់ សូរស័ក្តិ ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងសន្និបាតនេះដែលក៏មានការអញ្ជើញជាអធបតីពី លោក ឡោ ចាន់លី ប្រធានគណបក្សស្រុកព្រៃឈរ ។

សន្និបាតក៏បានលើកឡើងពីការបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍសង្កាត់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍសង្កាត់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។ ជាមួយគ្នានេះ សន្និបាតក៏បានប្រកាសបង្ហាញមុខបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំបឹងណាយ ក្នុងអាណត្តិទី៥នេះ។
លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោក លោកស្រី សមាជិក សមាជិកា ទាំងអស់ដែលបានខិតខំ អនុវត្តបាននូវគោលការ ក៏ដូចជា គាំទ្រ ដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ក៏ដូចជាគណៈបក្សក្នុងឃុំបឹងណាយ កន្លងទៅផងដែរ ។