កំពង់ចាម៖នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយ ឯកឧត្តម ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត, ឯកឧត្តម តំណាងប្រធានសាលាដំបូង, មេបញ្ជាការកងកម្លាំងទាំងបី និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបំប៉នជំនាញការពារផ្ទាល់ថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ការពារគោលដៅ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន ១១៧ នាក់ ។