ថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងឯកឧត្តមអភិបាលរងខេត្ត បានជួបសំណេះសំណាល និងចែកពូជស្រូវជូនប្រជាពលរដ្ឋ ចំនួន ៥ឃុំ ស្មើនិង១៣ភូមិ ក្នុងស្រុកជើងព្រៃ មានចំនួន៣៣៦គ្រួសារដោយក្នុង១គ្រួសារទទួលបានស្រូវពូជIR៦៦ ចំនួន៤០គីឡូក្រាម។ បន្ទាប់មក ឯកឧត្តម បានបន្តចុះពិនិត្យរបងសាលារៀនវិទ្យាល័យសម្តេច ជួន ណាត ស្ថិតនៅឃុំក្រឡា ស្រុកកំពង់សៀម ដែលធ្វើរួចបាន១០០% មានប្រវែង ២៦៩ម៉ែត្រ ស្មើនឹង ៧៤ ប្រឡោះ ។ បន្ទាប់មកទៀត ឯកឧត្តម និងឯកឧត្តមអភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការបម្រើសេវាជួនប្រជាពលរដ្ឋក្នុងវិស័យកសិកម្ម នៅអង្គភាពច្រកចេញចូលតែមួយ សាលាខេត្តកំពង់ចាម និងបានចូលរួមគោរពវិញ្ញាក្ខន្ធ សពឧបាសក ហួត ឆេង ដែលជាឪពុកក្មេក អភិបាលស្រុកកងមាស និងបានចូលរួមបច្ច័យចំនួន២ ០០០ ០០០រៀល ។