កំពង់ចាម៖នាព្រឹក ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានអញ្ជេីញ បេីកបវេសនកាលឆ្នាំ២០២១-២០២២ និងប្រារព្ធទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានលេីកឡេីងថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ ត្រូវគណៈគ្រប់គ្រងគ្រឹះស្ថាន មធ្យមសិក្សា បឋមសិក្សា មត្តេយ្យសិក្សា ត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តយ៉ាងហ្មត់ចត់នូវ“គោលការណ៍ប្រតិបត្តិស្តង់ដារ(SOP)ក្នុងបរិបទកូវីដ-១៩»។ ប៉ុន្តែត្រូវគោរពទៅតាមស្តង់ដារអនាម័យរក្សាគម្លាតបុគ្គលនិងតាមការណែនាំរបស់ក្រសួងសុខាភិបា៕ #កុំភ្លេច បីកុំ និង បីការពារ 👏