លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ចូលរួមជាគណៈអធិបតីក្នុងអង្គសន្និបាតគណបក្សឃុំព្រែកកុយ ស្រុកកងមាស


កំពង់ចាម៖នៅព្រឹកថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២២ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមគណៈអធិបតីក្នុងអង្គសន្និបាតគណកម្មាធិការគណបក្សមូលដ្ឋាន ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលពិធីនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមជាគណៈអធិបតីពីសំណាក់ លោកជំទាវ ស្រូយ សុជាតិ ប្រធានក្រុមការងារគណបក្សចុះជួយឃុំព្រែកកុយ និងមានការចូលរួមពីសមាជិកសមាជិកាគណបក្សឃុំ ប្រមាណ ១៥០នាក់។

ក្នុងកម្មវិធីនេះ លោក ស្រី សុភ័ក្ត្រ បានមានប្រសាសន៍សំណេះសំណាល និងបានប្រកាសបើកដំណើរការអង្គសន្និបាត ហើយអង្គសន្និបាត បានប្រព្រឹត្តទៅ ទៅតាមកម្មវិធីដែលបានព្រាងទុក មានរយៈពេលមួយព្រឹក និងមានលទ្ធផលល្អប្រសើរ។