ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និង លោកជំទាវ​​ ស្រី គឹមឆយ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម បានចូលរួមអបអរសាទរខួបលើកទី២០ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ


ថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៧  ខែកញ្ញា  ឆ្នាំ២០១៨  ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និង លោកជំទាវ​​ ស្រី គឹមឆយ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម បានចូលរួមអបអរសាទរខួបលើកទី២០ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលមានអ្នកចូលរួមចំនួន ២០០នាក់ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភ​សមាជិកចូលរួមក្នុងម្នាក់ៗ ក្រណាត់ស១ដុំ ថវិកា ៥០ ០០០រៀល សរុបថវិកាចំនួន ១០ ០០០ ០០០រៀល។ បន្ទាប់មក ឯកឧត្តម បានប្រជុំអប់រំណែនាំ​ដល់មន្រ្តីសមត្ថកិច្ចនៅ មូលដ្ឋានកងរាជអាវុធហត្ថស្រុក អធិការ​ដ្ឋាននគបាលស្រុក និងមន្ត្រីស្នាក់ការព្រៃឈើ​​ ស្រុកចំការលើ អំពីការយកលុយមិនត្រឹមត្រូវពីប្រជាពលរដ្ឋ ដែលដឹកឈើដែលមានវិក័យបត្រពីដេប៉ូលក់ឈើ។ បន្ទាប់មកទៀត ឯកឧត្តម បាទបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករចំនួន ២១នាក់ ដែលធ្វើការក្នុងសាលាខេត្ត និងបានឧបត្ថម្ភក្នុងម្នាក់ៗ ទទួលបាន អង្គរ ១បេ ទឹកស៊ីអ៊ីវ ១យួ មី ២កេសតូច ស្ករស និងទឹកដោះគោ ។