កំពង់ចាម៖នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងកំពង់ចាម អញ្ជើញជា គណៈអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារអភិវឌ្ឍន៍ រយៈពេល០៥ ឆ្នាំ ២០១៧-២០២២ និងទិសដៅភារកិច្ចបន្ត សម្រាប់ឆ្នាំ ២០២២-២០២៧ របស់គណបក្សមូលដ្ឋាន សង្កាត់វាលវង់ ក្រុងកំពង់ចាម។ សន្និបាតនេះធ្វើឡើងនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម ដោយបានការអញ្ជើញជាគណៈអធិបតីពី ឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការ គណបក្សខេត្ត និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារចុះជួយក្រុងកំពង់ចាម, លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយសង្កាត់វាលវង់ មន្ត្រីគណបក្សថ្នាក់មូលដ្ឋាន រួមនឹងសមាជិក សមាជិកា ប្រមាណជាង ២៥០ នាក់។