ឯកឧត្តម ណៅ ធួក ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ជួយ៣ឃុំ (ឃុំកោះរកា កោះទន្ទឹម​ និងឃុំកោះមិត្ត ​បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារយៈពេល៥ឆ្នាំ២០១៧-២០២២


នាព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២២ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ជួយ៣ឃុំ (ឃុំកោះរកា កោះទន្ទឹម​ និងឃុំកោះមិត្ត) តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និងនេសាទ​ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាមស្រុកតំបែរ​ ខេត្ត​ត្បូង​ឃ្មុំ​ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារយៈពេល៥ឆ្នាំ២០១៧-២០២២​ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥​ឆ្នាំ​២០២២-២០២៧​ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំកោះរកា ស្រុកកំពង់សៀម​ ខេត្ត​កំពង់ចាម​៕