កំពង់ចាម៖នាព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២២ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំកោះមិត្ត កោះទន្ទឹម និងឃុំកោះរកា ក្នុងស្រុកកំពង់សៀម តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរខេត្តត្បូងឃ្មុំ ស្រុកជេីងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជេីញសន្និបាតបូកសរុបលទ្ធផលការងារយៈពេល៥ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕