#អបអរសាទ ទិវា ជ័យជម្នះ ៧មករា (១៩៧៩-២០២២)
នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ កីឡាមហាជន ជ្រេីសរេីសដណ្តេីមពាន់រង្វាន់ជេីងឯកទូទាំងខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២២ ដេីម្បីអបអរសាទរ ថ្ងៃជ័យជំនះ ៧មករា (១៩៧៩-២០២២)។ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានអញ្ជេីញ បេីកការប្រកួតកីឡាមហាជន ដោយមានក្រុមកីឡាករ កីឡាការីនី ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ការប្រកួតកីឡាមហាជននាពេលនេះ គឺដើម្បីសុខភាព តែបើប្រទេសជាតិមិនមានសន្តិភាព ក៏មិនអាចយើងទាំងអស់គ្នាបានជួបជុំលេងកីឡាជាមួយគ្នាបានឡើយ ដូច្នេះយើងត្រូវ អរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលខិតខំការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសរហូតបានមកដល់សព្វថ្ងៃនេះ ពិសេសព្រឹត្តិការកីឡានេះ គឺដើម្បីអបអរសារទ រំលឹកការចងចាំនៅថ្ងៃកំណើតទី២ គម្រប់៤៣ឆ្នាំ នៃទិវាជ័យជំនះ០៧មករា៕