កំពង់ចាម៖នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។ ក្នុងជំនួបពិភាក្សាការងារក៏មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាល ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងតំណាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។
គួរបញ្ជាក់ថា៖ ក្នុងដំណើរទស្សនកិច្ចរបស់ Peter F. Meurs នៅទឹកដីខេត្តកំពង់ចាម លោក និងក្រុមការងារ បានអញ្ជើញទស្សនកិច្ចនៅតាមមន្ទីរពេទ្យនានា រួមមាន៖ មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែកព្រៃឈរ និងស្រុកជើងព្រៃ ដែលជាមន្ទីរពេទ្យធ្លាប់បានទទួលការជួយគាំទ្រក្នុងគម្រោងវេជ្ជសាស្រ្ត ក្នុងនោះមានការកែលម្អថារចនាសម្ព័ន្ធ និងការបំពាក់សម្ភារៈវេជ្ជសាស្រ្ត ដែលជាជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្ដនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។