ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានអញ្ជេីញចូលក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧទ្ទិសកុសលផលបុណ្យជូនវិញ្ញានក្ខន្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង


កំពង់ចាម៖នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការអញ្ជេីញចូលក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧទ្ទិសកុសលផលបុណ្យជូនវិញ្ញានក្ខន្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង ដែលបានទទួលមរណភាព វេលាម៉ោង ១២:៤៥នាទី រំលងអាទ្រាធ ថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

គូសបញ្ជាក់ថា មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង
គឺត្រូវជាបិតាក្មេករបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។