អាជ្ញាធរខេត្ត កំពង់ចាម ប្រជុំពិភាក្សា លើ សេចក្តីព្រាង តម្លៃ អចលនទ្រព្យ សម្រាប់ ជា មូលដ្ឋាន គិត ពន្ធ ប្រថាប់ត្រា


( កំពង់ចាម )៖ អភិបាលខេត្ត កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ ដា នៅ ព្រឹក ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ នៅ សាខា ពន្ធដារ ខេត្ត បាន ដឹកនាំ កិច្ចប្រជុំ ជាមួយ អាជ្ញាធរ ក្រុង ស្រុក និង មន្ទីរ ពាក់ព័ន្ធ ដើម្បី ពិភាក្សា លើ សេចក្តីព្រាង តម្លៃ អចលនទ្រព្យ សម្រាប់ ជា មូលដ្ឋាន គិត ពន្ធ ប្រថាប់ត្រា ។

អភិបាលខេត្ត កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ ដា បាន ឲ្យ ដឹងថា យោងតាម លិខិត លេខ ១២២៤២ អ ពន ចុះ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ របស់ អគ្គនាយកដ្ឋាន ពន្ធដារ នៃ ក្រសួង សេដ្ឋកិច្ច ហិរញ្ញវត្ថុ ទើប អាជ្ញាធរខេត្ត កំពង់ចាម ជួបជុំគ្នា ដើម្បី ធ្វើការ ពិនិត្យ ពិភាក្សា លើ សេចក្តីព្រាង តម្លៃ អចលនទ្រព្យ ក្នុងភូមិ សាស្ត្រ ខេត្តកំពង់ចាម ។

ក្នុង កិច្ចប្រជុំ ពិភាក្សា នេះ មាន គោលបំណង ៤ ៖
* ទី ១ ៖ គឺ ដើម្បី ប្រមូល ពន្ធ ប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិ កាន់កាប់ អចលនទ្រព្យ ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និង សមភាព ។

* ទី ២ ៖ ពិនិត្យ ទៅលើ ឧបសម្ព័ន្ធ ដែល បាន អនុវត្ត នាពេល បច្ចុប្បន្ននេះ សម្រាប់ កំណត់ នូវ មូលដ្ឋាន គិត ពន្ធ ប្រថាប់ត្រា ក្នុង ខេត្តកំពង់ចាម ក្រែង មាន ភាពខ្វះ ចន្លោះ ដែល ពាក់ព័ន្ធ ទៅលើ ផ្នែក ប្រែប្រួល នៃ តម្លៃ អចលនទ្រព្យ ផងដែរ ។

* ទី ៣ ៖ ដើម្បី ពិនិត្យ និង ពិភាក្សា សម្រេច លើ សេចក្តីព្រាង អចលនទ្រព្យ ឧបសម្ព័ន្ធ ថ្មី នៃ ការបែងចែក ភូមិសាស្ត្រ ថ្មី នៃ តម្លៃ អចលនទ្រព្យ កំណត់ ជា មូលដ្ឋាន គិត ពន្ធ ប្រថាប់ត្រា ក្នុង ខេត្តកំពង់ចាម ។

* ទី ៤ ៖ ក្រោយពី ការប្រជុំ ពិភាក្សាគ្នា រួច សាខា ពន្ធដារ ខេត្ត និង រៀបចំ លិខិត ដាក់ជូន គណៈកម្មការ វាយតម្លៃ អចលនទ្រព្យ នៅ អគ្គនាយកដ្ឋាន ពន្ធដារ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម