ថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងឯកឧត្ដម ហ៊ុន ណេង អនុប្រធានទី១ថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និង ឯកឧត្ដម លោកជំទាវ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង-ស្រុក អនុប្រធានក្រុមការងារចុះជួយក្រុង ស្រុក និងប្រធានក្រុមការងារចុះជួយឃុំ សង្កាត់ទូទាំងខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបដកបទពិសោធន៍លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ ដែលមានសមាសភាពចូលរួមសរុបចំនួន ១០០០នាក់ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភសមាជិកបក្សក្រុង-ស្រុក ឃុំ-សង្កាត់ ចំនួន៥០០នាក់ ក្នុងម្នាក់ៗថវិកា ៣០ ០០០រៀល សរុបថវិកា ១៥ ០០០ ០០០រៀល។