កំពង់ចាម៖នាព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួមកម្មវិធី បិទសន្និបាតបូកសរុបលទ្ធផលការងារកិច្ចការនារីឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ក្រសួងកិច្ចការនារី ក្រោមអធិបតីភាព របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ(២០-២១ ខែធ្នូ ឆ្នាំ២០២១) នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។ អង្គសន្និបាតមានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្ដម លោកជំទាវ មកពីតំណាង អន្តរក្រសួង-ស្ថាប័ន លោកជំទាវ អភិបាលរងរាជធានីខេត្ត លោកស្រី ប្រធានមន្ទីរកិច្ចការនារី រាជធានីខេត្តទាំង ២៥ផងដែរ៕