កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការវិនិយោគតំបន់រមណីយដ្ឋានធម្មជាតិ”ទឹកឆា” ដែលមានទីតាំងស្ថិតនៅក្នងឃុំបឹងណាយ និងឃុំក្រូច ស្រុកព្រៃឈរ ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត, នាយករដ្ឋបាល, អភិបាលស្រុកព្រៃឈរ, មន្ត្រីជំនាញ និងដៃគូរអភិវឌ្ឍន៍ ។