កំពង់ចាម៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជេីងព្រៃ វេលាម៉ោង ៨ព្រឹក នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ បានរៀបចំពិធីប្រកាសទទួលស្គាល់រចនាសម្ពន្ធក្រុមការងារយុវជនគណបក្សស្រុក ក្រុមសកម្មជនយុវជនយុវជនគណបក្សឃុំ ភូមិ សាលារៀន និងអង្គភាព ចំណុះរដ្ឋបាលស្រុកជេីងព្រៃ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ឹង មករា សមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោលយុវជន ថ្នាក់កណ្ដាល ចុះជួយស្រុកជេីងព្រៃ ខេត្តកំពង់ចាម និងដោយមានការចូលរួមពី លោក ស្រី សុភ័ក្រ្ត សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ចាម ។ សមាសភាពចូលរួម នៅថ្ងៃនេះ មានប្រធានគណៈកម្មាធិការគណបក្សស្រុក គណៈអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សស្រុក ប្រធានគណបក្សឃុំ ប្រធានក្រុមសកម្មជនយុវជនមណ្ឌលសុខភាព អនុវិទ្យាល័យ ក្រុមយុវជនក្រុម៨ និងសមាជិក សមាជិកា ចូលរួមសរុបទាំងអស់ ចំនួន២២៣ នាក់ ។
តាមរបាយការណ៍ស្វាគមន៍របស់ លោក ឆាយ វ៉ាន់ស៉ី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកជេីងព្រៃ បានបញ្ជាក់អោយដឹងថា៖ គណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់បានបំពេញតាមតួនាទីនិងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់តាមផែនការសកម្មភាពរបស់ខ្លួន។ កត្តាសំខាន់បានរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អ បំរើសេវាជូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម តាមសំណូមពរចាំបាច់ និង សំណូមពរតម្រូវការជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
មតិចូលរួមរបស់លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ៖ ស្រុកជេីងព្រៃ គឺជាស្រុកទី៤ ដែលបានធ្វេីពិធិប្រកាស នេះ (កន្លងមកមាន ស្រុក កងមាស ស្រុកស្រីសន្ធរ ស្រុកចំការលេី) ។ តទៅ ក្រុមការងារយុវជនយុវជនគ្រប់មូលដ្ឋាន ត្រូវប្រកាន់ខ្ជាប់តាមគោលការណ៍ណែនាំ និងពង្រឹងអង្គការចាត់តាំង ច្បាស់លាស់ និងរឹងមាំ ជាចាំបាច់។ ត្រូវស្គាល់អង្គការចាត់តាំងគណបក្សអោយច្បាស់លាស់ ព្រោះយុវជនដេីរតាមក្រោយអង្គការចាត់តាំងរបស់គណបក្សជាប់រហូតនិងគ្រប់កន្លែង។ រំលឹកប្រសាសន៍ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត «យេីងមិនត្រូវទុកមូលដ្ឋានយុវជននៅកន្លែងណាមួយអោយទំនេរ មិនទៅដល់នុះឡេីយ» ។ អំណឹះ តទៅ ផែនយុវជនថ្នាក់ខេត្ត និងក្រុមទទួលបន្ទុកយុវជនថ្នាក់ស្រុក ត្រូវតែសហការធ្វេីការជាមួយគ្នា។
មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត ម៉ឹង មករា ពាំនាំប្រសាសន៍ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មករំលឹកថាដល់អង្គពិធីទាំងមូលថា៖ យុវជនគឺជាកម្លាំងស្នូល សម្រាប់បន្តវេនជ្រោងទង់សន្តិភាព និងការអភិវឌ្ឍ ដឹកនាំនាវាកម្ពុជា ឆ្ពោះទៅមុខជានិច្ច រីកចម្រេីនក្នុងគ្រប់វិស័យ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកជេីងព្រៃ ដែលទើបនឹងតែងតាំងថ្មីទាំងអស់ ត្រូវប្រកាន់ស្មារតីចូលរួម សហការឲ្យបានកាន់តែខ្លាំងក្លា តាមរយៈសកម្មភាពជួយដល់សង្គម ដូចជាសកម្មភាពមនុស្សធម៌ ការងារសង្គម និងការកៀរគរកសាងកម្លាំងយុវជនថ្មីៗ ជូនគណបក្សជាបន្តបន្ទាប់គ្រប់ពេល ។ ដូចនេះ ក្រុមការងារយុវជនត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការគាំទ្រនិងជួយតម្រង់ទិសដល់សកម្មភាពយុវជនយើងឲ្យបានខ្លាំងក្លាថែមទៀត ឆ្លើយតបទៅនឹងគោលការណ៍យុវជនគណបក្សថ្នាក់ខេត្ត ថ្នាក់កណ្តាលដែលបានណែនាំកន្លងមក ក្នុងការកសាង ពង្រឹង ពង្រីកនូវកម្លាំង”យុវជនគណបក្សប្រជាជនកម្ពុជាថ្មី”ទាំងនៅក្នុងប្រព័ន្ធ និងនៅខាងក្រៅប្រព័ន្ធ ធានាឲ្យបានទាំងបរិមាណ គុណភាព ព្រមទាំងសមត្ថភាពចំណេះដឹង ចំណេះធ្វើ ដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២២,ឆ្នាំ២០២៣និងអាណត្តិក្រោយៗទៀត ។ ត្រូវបន្តខិតខំបំពេញមុខនាទីការងារយុវជនគណបក្ស ធ្វើយ៉ាងណាបំផុស អប់រំឲ្យប្រជាពលរដ្ឋ មានជំនឿ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវថែរក្សា ការពារ និងពង្រីកបន្ថែមនូវរាល់សមិទ្ធផលរូបវន្តនិងការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ស្រុក ឃុំ ភូមិ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ។
+កម្មវិធីនេះឯកឧត្តមប្រធានក្រុមការងារបានពាំនាំ អំណោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មកចែកជូន ក្នុងនោះរួមមាន ៖ អាវ មួក ក្រម៉ា គណបក្សប្រជាជនកម្ពុជា ដល់អ្នកចូលរួមចំនួន ម្នាក់មួយ ៗ និងថវិកា ក្នុងម្នាក់ ៥ម៉ឺនរៀល។ លោកស្រីសុភ័ក្រ្ត ក្រុម ប្រធានយុវជនគណបក្សប្រជាជនខេត្តកំពង់ចាម បានឧបត្ថម្ភនូវម៉ាស៊ីន កុំព្យូទ័រយួរដៃ (Laptop) ចំនួន 1 គ្រឿង និងម៉ាស៊ីនព្រីនធ័រ ចំនួន 1 គ្រឿង ដល់ក្រុមការងារយុវជនគណបក្សស្រុកផងដែរ៕