អភិបាលខេត្ត កំពង់ចាម ប្រគល់ ពានរង្វាន់ ជ័យលាភី អក្សរសិល្ប៍ ទន្លេមេគង្គ លើក ទី ១១ ដល់ បេ ក្ខ នារី ពីររូប


កំពង់ចាម៖សមាគម អ្នកនិពន្ធ ខ្មែរ នៅ ព្រឹក ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ នេះ បាន ប្រារព្ធ ពិធី ប្រគល់ ពានរង្វាន់ ជ័យលាភី អក្សរសិល្ប៍ ទន្លេមេគង្គ លើក ទី ១១ ដល់ បេ ក្ខ នារី ពីររូប ធ្វើឡើង នៅ មន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ក្រោម អធិបតីភាព ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម ។

លោក ព្រឿង ប្រណិត ប្រធាន សមាគម អ្នកនិពន្ធ ខ្មែរ បាន ថ្លែងថា យើង គ្រប់គ្នា បាន ជ្រាប ច្បាស់ ហើយ ថា ការបង្កើត ស្នាដៃ អក្សរសិល្ប៍ មួយ ប្រកបដោយ ការច្នៃប្រឌិត គឺ ទាមទារ ឱ្យ អ្នកសរសេរ មាន កម្រិត យល់ដឹង មូលដ្ឋាន យ៉ាងច្បាស់ លាស់ ការយល់ ច្បាស់ អំពី បរិបទ សង្គម មួយ លើ គ្រប់ផ្នែក ពិសេស វប្បធម៌ អរិយធម៌ និង ជីវភាព ពិត របស់ មនុស្ស ក្នុង តំបន់ ទើប ស្នាដៃ មាន ភាពប្រាកដនិយម ។

ម្យ៉ាងទៀត យើង តែងតែ ទទួលស្គាល់ថា អក្សរសិល្ប៍ ដែលមាន និរន្តរភាព និង តម្លៃ គឺជា ប្រភេទ ស្នាដៃ ដែល បានបង្ហាញ និង ប្រៀបធៀប តិច ឬ ច្រើន នូវ ព្រឹត្តិការ សង្គម ជីវិត ពិត ក្នុងសង្គម នោះ ។ ការជួបជុំ ថ្ងៃនេះ ដែរ ក៏ ជា និមិត្តរូប ការបន្ត ពូន ជ្រុំ រឹតបន្ដឹង ចំណងមិត្តភាព បន្ត ចែករំលែក បទពិសោធ ចំណេះដឹង ថ្មីៗ និង កាន់តែ យល់ចិត្ត អ្នកនិពន្ធ ដែល រស់ នៅតាម បណ្តោយ ទន្លេមេគង្គ ស្ថិតក្នុង ប្រធានបទ “ ជីវិត និង និ ន្ត រ ភាព ទន្លេមេគង្គ ។ ពិត ជាមាន សារៈសំខាន់ ណាស់ ចំពោះ ប្រជាជាតិ រស់ តាម ដង ទន្លេមេគង្គ ។

ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្ត បាន មានប្រសាសន៍ ផងដែរ ថា ពានរង្វាន់ អក្សរសិល្ប៍ ទន្លេមេគង្គ លើក ទី ១១ នេះ ពិត ជាមាន សារៈសំខាន់ ណាស់ ដោយសារ ការប្រឡង គឺធ្វើឡើង ជា អន្តរជាតិ នៃ អ្នកនិពន្ធ ជាច្រើន នៃ បណ្ដា ប្រទេស ជាប់ ដង ទន្លេមេគង្គ ។ ក្នុងនោះ បេ ក្ខ នារី ដែល ទទួលបាន ជ័យលាភី មាន ពីររូប ទី ១ ៖ ឈ្មោះ ឡុង លាភសុជាតា រស់នៅខេត្តកំពង់ចាម និងទី ២ ៖ ឈ្មោះ លឹម ផាន់ ណា មកពី ភ្នំពេញ ។

ឯកឧត្តម អភិបាលខេត្ត បាន បញ្ជាក់ថា ការរៀបចំ ឲ្យ មានការ ប្រឡង អក្សរសិល្ប៍ ទន្លេមេគង្គ នេះ គឺ ពិត ជាមាន អត្ថន័យ សំខាន់ ណាស់ ពោល មិន ត្រឹមតែ ការប្រគល់ ពានរង្វាន់ លើកទឹកចិត្ត ដល់ បុគ្គល ឬ បញ្ញវន្ត នៃ បណ្ដា ប្រទេស រស់នៅ ជាប់ ដង ទន្លេមេគង្គ នោះទេ សំខាន់បំផុត គឺ ការ រឹតចំណង សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ល្អ តាម បណ្ដា ប្រទេស ដែល ជាប់ ដង ទន្លេមេគង្គ ។ ដូច្នេះ ត្រូវ ជំរុញ យន្តការ នេះ ឱ្យមាន ភាព ស្អិតរ មួ ត តាមរយៈ ការបង្កើតឱ្យមាន ស្នាដៃ ប្រកួតប្រជែង អក្សរសិល្ប៍ របស់ ប្រទេស នីមួយៗ ។ ម្យ៉ាងទៀត ទាក់ទង ទៅនឹង ការចែករំលែក បទពិសោធ ន៍ ដល់ អ្នកនិពន្ធ ទាំងឡាយ ដែល ស្ថិតនៅ ក្នុងប្រទេស ជាប់ ទន្លេមេគង្គ ផងដែរ ៕