ស្រុកស្ទឹងត្រង់ ៖ នៅព្រឹក ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអមដំណើរ ឯកឧត្ដម ច្រឹង គឹមស្រ៊ាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហ៊ុន ណេង បានយកអំណោយមនុស្សធម៍ជាគ្រឿងឧបភោគ អង្ករ និងអាវរងា មកចែកជូនចាស់ជរាចំនួន ១៦២នាក់ ឃុំពាមកោះស្នា ដែលជាអំណោយរបស់ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់។
ឆ្លៀតឱកាសនោះដែរ ឯកឧត្ដម ច្រឹង គឹមស្រ៊ាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាង រាស្ត្រ មណ្ឌលខេត្តកំពង់ចាម បានពាំនាំ នូវប្រសាសន៍ សួសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ណេង និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ខណៈ ដែលអាកាសធាតុចុះត្រជាក់ ដូច្នោះបានស្នេីសុំ និងជម្រុញដល់ លោកតាលោកយាយថែរទាំសុខភាពឲ្យបានល្អ និងជាពិសេសនោះ ត្រូវទៅទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។ ជាមួយ គ្នា នេះ ដែរ ឯកឧត្ដម ច្រឹង គឹមស្រ៊ាន បានថ្លែងថា ក្រោមដំបូលសុខសន្តិភាព យេីងរួមគ្នា ថែរក្សាសន្តិភាព ទេីបមានការអភិវឌ្ឍន៍រីកចម្រេីនជាបន្តបន្ទាប់។
សូមជម្រាបជូន អំណោយមនុស្សធម៍របស់ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាង រាស្ត្រ មណ្ឌលខេត្តកំពង់ចាម ជាគ្រឿងឧបភោគ អង្ករ និងអាវរងា ត្រូវបានចែកជូនចាស់ជរាចំនួន ១៦២នាក់ រស់នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕