កំំំំំំំំំំំំំំំំំំំំំំំំំំំំពង់ចាម ៖នៅព្រឹក ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ សាលាខេត្តកំពង់ចាម មានកិច្ចប្រជុំ ក្រុមប្រឹក្សា សមាគម និងគណៈកម្មាធិការប្រតិបត្តិ ប្រចាំឆ្នាំ២០២១ របស់សមាគម ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត និងមានការអញ្ជេីញចូលរួមពីសមាជិកសមាជិកា ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត បានថ្លែងអំណរគុណ ចំពោះសមាជិកសមាជិកាក្រុម ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលបានយកចិត្តទុកដាក់យ៉ាងសំខាន់នូវការអនុវត្ត និងទទួលបានសមិទ្ធផលថ្មីក្នុងឆ្នាំ២០២១នេះ ហេីយសូមបន្តកិច្ចការងារ តាមគោលនយោបាយរបស់សមាគម ដោយត្រូវប្រេីប្រាស់ថវិកាឲ្យតម្លាភាព ព្រោះជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ហេីយក្រុមប្រឹក្សាសមាគមក្រុង ស្រុក ឃុំ សង្កាត់ នេ គឺបានផ្តល់អត្តប្រយោជន៍ជាច្រេីនសមាជិកសមាជិកា ដូចជាចំណេះដឹង បទពិសោធន៍ ថ្មីៗ ដេីម្បីយកទៅអនុវត្តន៍នៅមូលដ្ឋាន ឲ្យមានប្រសិទ្ធិភាពខ្ពស់។
ឯកឧត្ដម ខ្លូត ផន បានថ្លែងទៀតថា កិច្ចប្រជុំ នៅពេលនេះគឺចង់ផ្តល់នូវរបាយការណ៍ និងបេសកម្មការងារសមាគមកន្លងមក ពោលគឺសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាមយេីង គឺមានផែនការ គោលនយោបាយច្បាស់លាស់ ដោយមានការយកចិត្តទុកដាក់គាំទ្រពីរាជរដ្ឋាបាលកម្ពុជា និងម្ចាស់ជំនួយផ្សេងៗ ដេីម្បីឲ្យដំណេីរការរបស់សមាគមក្នុងការផ្តល់សេវាជូនសមាជិក ក៍ដូចជាលេីកកម្ពស់ឋានៈ និងសមត្ថភាព របស់ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ផងដែរ៕